Salah កំពុងក្លាយជា​គោលដៅរបស់ Real Madrid

0

រដូវកាលមុនក្លិប Real Madrid បានធ្វើការទាក់ល្បួងយកកីឡាករ Salah ។
ទូរទស្សន៍ Canal+’s បានផ្សាយថា គ្រូបង្វឹក Zinedine Zidane កំពុងធ្វើការ​ក្រាញននៀល ចាប់អារម្មណ៍ទៅលើកីឡាករ សញ្ជាតិអេហ្ស៊ីប ។
គ្រូបង្វឹកនេះក៏ធ្លាប់បានលើកឡើងថា ពិតជាមានទំនាក់ទំនងមួយចំនួនរវាងក្លិប Real Madrid និង Salah ។ ទំនាក់ទំនង​ដ៏ភ្ញាក់ផ្អើលនេះ ក្រោយពីសារព័ត៌មានអេស្ប៉ាញ AS បានចុះថា Salah អាយុ​២៦ឆ្នាំបានទាមទារឲ្យផ្ទេរចេញពី Anfield ក្រោយពីធ្លាក់ការចាប់អារម្មណ៍ពី Jurgen Klopp ។ ប៉ុន្តែ​ក្រោយមករបាយការណ៍នេះត្រូវបានភ្នាក់ងាររបស់គាត់ព្យាយាមលុបចោល ។​

Salah ដែលបានស៊ុតគ្រាប់បាល់សម្រេចចំនួន ៥៤គ្រាប់ នៅក្នុងក្របខណ្ឌ Premier League រយៈពេល​ពីរដូវកាលចុងក្រោយនេះអាចផ្តល់ជូន នូវ​កម្លាំងថាមពេលជូន Real Madrid នឹងអាចរកឃើញអ្នកជំនួសតំណែង Ronaldo ក្រោយចាកចេញទៅកាន់ Juventus ។