ក្លិបតោខៀវបានបញ្ជាក់ថា Ruben Loftus-Cheek នឹងត្រូវវះកាត់ជួលជុលកោសិកាសាច់ដុំ ក្រោយពីមានបញ្ហារបួសក្នុអំឡុងការប្រកួត យកឈ្នះក្លិបនៅលើទឹកដីអាម៉េរិក New England Revolution ដោយជួយឲ្យក្លិបឈ្នះ 3-0 កាលពីថ្ងៃពុធ។
Loftus-Cheek បានបង្ហាញទម្រង់លេងយ៉ាងល្អប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ ប៉ុន្តែគាត់នឹងអវត្តមានក្នុងការបង្ហាញខ្លួនលេងជាមួយពាន Europa League ដែលប្រឆាំងជាមួយកាំភ្លើងធំ Arsenal នៅលើទឹកដី Baku រដ្ឋធានី Azerbaijan ។
