ចិនកាន់តែច្បាស់នឹងក្លាយទៅជាម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣ក្រោយកូរ៉េខាងត្បូងប្រកាសដកខ្លួន

0

ប្រទេសកូរ៉េខាងត្បូងបានដកខ្លួនចេញពីបេក្ខភាពរបស់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Asian Cup សម្រាប់ឆ្នាំ២០២៣ដែលវាបានក្លាយទៅជាឱកាសឱ្យចិននូវក្នុងការប្រជែងដ៏ងាយស្រួលជាងមុន

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធសមាគមកីឡាបាល់ទាត់កូរ៉េ (KFA) បាននិយាយថាខ្លួនបានដកការដេញថ្លៃការប្រកួតបាល់ទាត់អាស៊ីឆ្នាំ២០២៣រួចរាល់ហើយតាមរយៈការផ្ញើលិខិតទៅកាន់តែ AFC កាលពីព្រឹកថ្ងៃពុធមកម្ល៉េះ។

អគ្គលេខាធិការរបស់ KFA លោក Chun Han-jin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា KFA បានសម្រេចចិត្តបោះបង់ការដេញថ្លៃជាម្ចាស់ផ្ទះពានរង្វាន់ដ៏ធំបំផុតរបស់អាស៊ីនេះដើម្បីផ្តោតជាសំខាន់លើការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទាត់ FIFA Women’s World Cup សម្រាប់ឆ្នាំ ២០២៣នោះវិញ៕

ប្រែសម្រួល:Lee