Falcao និង Rodriguez ដឹកនាំកូឡំប៊ីទៅប្រកួតពានរង្វាន់ Copa America

0

ខ្សែប្រយុទ្ធរបស់ក្លឹបម៉ូណាកូ Monaco កីឡាករ Radamel Falcao និងខ្សែបម្រើ James Rodriguez របស់ក្លិប Bayern Munich ត្រូវបានគេបញ្ចូលឈ្មោះជាផ្លូវការហើយកាលពីថ្ងៃពុធទៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីចំនួន៤០នាក់ដំណាក់កាលដំបូងសម្រាប់ការប្រកួត Copa America ក្នុងប្រទេសប្រេស៊ីល។

ខ្សែបម្រើស្លាប Juventus កីឡាករ Juan Cuadrado, ខ្សែការពារកណ្តាលរបស់ Evertonកីឡាករ Yerry Mina និងខ្សែការពារ Davinson Sanchez របស់ Tottenham Hotspur ក៏សុទ្ធតែត្រូវបានបញ្ចូលឈ្មោះដោយគ្រូបង្វឹកលោក Carlos Queiroz ផងដែរ។

Edwin Cardona ត្រូវបានគេកោះហៅឱ្យចូលលេងជាលើកដំបូងចាប់តាំងពីខែតុលាមកម្ល៉េះខណៈពេលដែលកូឡំប៊ីក៏ត្រូវគេមើលឃើញនឹងមានវត្តមានខ្សែបម្រើកណ្តាលវ័យ២៣ឆ្នាំ Jorman Campuzano របស់ក្លឹប Boca Juniors ផងដែរ។

ការប្រកួតជាក្រុមដំបូងរបស់កូឡុំប៊ីនឹងត្រូវជួបអាហ្សង់ទីននៅទីក្រុង Salvador នៅថ្ងៃទី១៥ខែមិថុនាបន្ទាប់មក ប៉ារ៉ាហ្គាយនិងកាតានៅក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការនេះ៕

ប្រែសម្រួល:Lee