Chris Coleman ត្រូវបានគេបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមចិន Hebei China Fortune កាលពីថ្ងៃពុធពោលគឺត្រឹមតែរយៈពេល១១ខែប៉ុណ្ណោះបន្ទាប់ពីលោកបានចូលជំនួសតំណែងលោក Manuel Pellegrini កាលពីខែមិថុនា។
អតីតគ្រូបង្វឹករបស់ជម្រើជាតិវេលដែលបានដឹកនាំក្រុមវេលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុបឆ្នាំ២០១៦និងដឹកនាំក្រុម Fulham និងក្រុមឆ្មាខ្មៅ Sunderland នៅក្នុងក្របខ័ណ្ឌ English Premier League បានក្លាយទៅជាគ្រូបង្វឹកដំបូងដែលត្រូវបានបណ្តេញចេញពីក្នុងក្របខ័ណ្ឌ Super League សម្រាប់ឆ្នាំ២០១៩នេះ។
ការបណ្តេញ Coleman ត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធជាមួយនឹងក្លឹបដោយបានដឹកនាំក្លឹយទទួលជ័យជម្នះតែមួយគត់នៅក្នុងការប្រកួត CSL ប្រាំបួនដងរហូតដល់រដូវកាលនេះដែលក្លឹបកំពុងតែតស៊ូនៅក្នុងតំបន់កាត់ចោលផងដែរ។
ប្រែសម្រួល:Lee