ជេកម៉ា៖រួមភេទ៦ដងក្នុងរយៈពេល៦ថ្ងៃគឺជារឿងដ៏ល្អបំផុត

0

បរទេស៖បុរសម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសចិនគឺលោកជេកម៉ា Jack Ma ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Alibaba បានលើកឡើងដ៏គួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលតាមរយៈការជំរុញឱ្យបុគ្គលិករបស់គាត់ធ្វើការរួមភេទកាន់តែច្រើនក្នុងការស្វែងរកតុល្យភាពការងារប្រចាំថ្ងៃ។

លោក Ma បានថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍មួយដែលគូស្វាមីភរិយាថ្មីរបស់ក្រុមហ៊ុន Alibaba ជាច្រើនគូបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយបញ្ជាក់ថាជីវិតរស់នៅប្រកបដោយតុល្យភាពមានសារៈសំខាន់សម្រាប់សុភមង្គលនិងសុខុមាលភាពយូរអង្វែងនិងបានដាក់ឈ្មោះវិធីនេះថា “669”។

669 មានន័យថាប្រាំមួយដងក្នុងរយៈពេលប្រាំមួយថ្ងៃហើយលេខ៩គឺតំណាងឲ្យភាពយូរអង្វែងឬជីវិតយូរអង្វែងដែលវាបានក្លាយទៅជាលេខតំណាងទៅលើការរួមភេទនិងការប្រើប្រាស់ពាក្យបែបកំប្លែងរបស់ក្រុមហ៊ុនយក្សចិនមួយនេះ។

លោកMaក៏បានសំដៅលើពាក្យពេញនិយមដែលពិពណ៌នាអំពីវប្បធម៌ការងាររបស់ឧស្សាហកម្មចិន “996” ផងដែរ។996ជាកាលវិភាគដ៏ពិបាកសម្រាប់ពលរដ្ឋចិនដែលជាធម្មតាធ្វើការពីម៉ោង៩ព្រឹកដល់៩យប់និងប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍៕

ប្រែសម្រួល:Lee