Frank Lampard ដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ​ជួបជាមួយ Aston Villa ពាន Championship

0

ក្លិប Derby Country ដែលដឹកនាំដោយ Frank Lampard​ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយដើម្បីជួបជាមួយ Aston Villa ក្រោយឈ្នះទៅលើ ក្លិប Leed Unite ក្នុងលទ្ធផលពីរជើង 4-3 ហើយ កាលពីរាត្រីយប់មិញនេះ​។
ដោយឡែក Aston Villa បានយកឈ្នះទៅលើ West Brom តាមរយៈការស៊ុតបាល់ពិន័យ ៥ ទល់ ៥នាក់ លទ្ធផលរួម Aston Villa អាចយក ឈ្នះក្នុងលទ្ធផល 4-3 ​។​
សម្រាប់ ក្រុមដែលដឹកនាំដោយអតីតកីឡាករតោខៀវ Frank Lampard នឹងត្រូវជួប Aston Villa នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ៕