ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើផែនការយ៉ាង ភ្ញាក់ផ្អើល ជាមួយទំហំទឹកប្រាក់ ៧៤លានផោន ដើម្បីល្បួងយក Pierre-Emerick Aubameyang មកជំនួសតំណែង Gareth Bale ។
គ្រូបង្វឹក Zinedine Zidane កំពុងចង់បានកីឡាករអាយុ ២៩ឆ្នាំនេះ មកជំនួសតំណែង Bale ដែលកំពុងធ្លាក់នូវទម្រង់លេងជាមួយក្រុម ។
ប្រភពព័ត៌មាន Diario Gol របស់អេស្ប៉ាញ បានលើកឡើងថា Aubameyang គឺជាបេក្ខជនដែលកំពុងមានសក្តានុពល ក្នុងការជំនួសតំណែង Bale នៅរដូវកាលក្រោយ ខណៈដែលរកបាន ២២គ្រាប់ ជូនកាំភ្លើងធំ។
កីឡាករខាងលើបានចូលរួមជាមួយកាំភ្លើងធំ ក្នុងឆ្នាំ២០១៨ ក្រោយផ្លាស់ពី Dortmund ក្នុងតម្លៃខ្លួន ៥៦លានផោន ដែលកុងត្រារបស់គាត់ ជាមួយ ពហុកីឡដ្ឋាន Emirates រហូតដល់ឆ្នាំ ២០២១ ។
ប្រភពបានបញ្ជាក់ថា Real Madrid រំពឹងថាងាយស្រួលក្នុងការចរចារយក Aubameyang ជាមួយកាំភ្លើងធំ ជាងក្លិបណាៗទាំងអស់៕
