តោខៀវ Chelsea នឹងបំបែកកុងធនាគាររបស់ខ្លួន នាំយកកីឡាករ Edinson Cavani, Marco Asensio, Wilfried Zaha និង Philippe Coutinho ប្រសិនបើពួកគេគេចផុតពីការហាមប្រាមទីផ្សារដោះដូរ ។
David Ornstein របស់ BBC បានបង្ហើបថា តោខៀវកំពុងត្រៀម ប្រសិនបើពួកគេមិនឈរត្រង់ចំណុចហាមប្រាមដោះដូរនោះទេ គេនឹងព្យាយាមយក Cavani ពី PSG ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ជាមួយ Neymar ។ Marco Asensio ក៏ជាគោលដៅមួយ ក្រោយពី Eden Hazard ថាទៅ Real Madrid ។ ក្រៅពីកីឡាករខាងលើនៅមាន Philippe Coutinho និង Wilfried Zaha ជំនួសតំណែងខ្សែប្រយុទ្ធ ដែលកំពុងបាត់បង់ ៕