Solskjaer កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធវ័យក្មេងរបស់តោបារាំង​ មកជំនួសតំណែង Lukaku

0

OLE GUNNAR SOLSKJAER កំពុងរំពៃភ្នែកទៅលើខ្សែប្រយុទ្ធ Moussa Dembele ក្នុងទីផ្សារដោះដូរខាងមុខនេះ ។​
អតីតខ្សែប្រយុទ្ធក្លិប Celtic អាយុ ២២ឆ្នាំ កំពុងស្ថិតក្នុងបញ្ជី​របស់ក្លិប បិសាចក្រហម Manchester United ក្នុងតម្លៃទីផ្សារដោះដូរ ៤០លានផោន ដែលជាភ្នែកមួយរបស់ Solskjaer ត្រូវការចាំបាច់ កីឡាករវ័យក្មេង ដែលមានគុណភាព ។​
កីឡាករ​វ័យក្មេង ដែលកំពុងលេង​ឲ្យក្លិបតោបារាំង(Lyon) នឹងត្រូវពាក់លេខ No9 ជំនួសតំណែងរបស់ Lukaku ដោយបច្ចុប្បន្នកីឡាករវ័យក្មេងនេះ អាចរកបាន ២០គ្រាប់ ក្នុងចំណោម ១៤ប្រកួត នៅលីគកំពូលបារាំង ៕