Italian TV បានធ្វើការផ្សាយថា គ្រូ Derby Country អាយុ ៤០ឆ្នាំនឹងមកគ្រប់គ្រង Stamford Bridge ប្រសិនបើគ្រូ Sarri ត្រូវបានបណ្តេញ ។
តោខៀវអាចនឹងសុំឲ្យលោក Maurizio Sarri ចាកចេញពីតំណែងរដូវ កាលនេះ ទោះបីជាគាត់មានសមត្ថភាពយកឈ្នះលើកាំភ្លើងធំ ក្របខ័ណ្ឌ Europa League ក៏ដោយនាពេលខាងមុខ។
សារព័ត៌មាន Sport Mediaset បានចុះថា Lampard នឹងវិលមកកាន់អតីតក្លិបវិញ ក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីគាត់បានធ្វើយ៉ាងជោគជ័យ ជាមួយ ក្លិប Derby ។
សម្រាប់លោក Sarri អាយុ ៦០ឆ្នាំ បានជួយឲ្យក្លិបឡើងទៅកាន់ Top 4 និងដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Carabao Cup និង Europa League នារដូវកាលនេះ។
ប៉ុន្តែតោខៀវដែលមានម្ចាស់ឈ្មោះ Roman Abramovich អាចនឹងកម្ចាត់គាត់ចេញពីតំណែង ក៏ព្រោះតែគាត់មានទំនាក់ទំនងអាក្រក់ជាមួយអ្នកគាំទ្រ។ ក្នុងនោះ Lampard នឹងវិលមកវិញ ដោយកាន់កាប់ជាគ្រូបង្វឹក ក្រោយនាមជាកីឡាករជោគជ័យ រយៈពេល ១៣ឆ្នាំ ។
គាត់បានលេងឲ្យក្លិប ៦៤៨ លើកនិងរកគ្រាប់បាល់បាន ២១១ គ្រាប់ ។ ក្រោយការចូលនិវត្តន៍ក្នុងនាមជាកីឡាករ គាត់ក៏ត្រូវបានតែងតាំង ជាគ្រូ បង្វឹក ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍នារដូវកាលនេះ ជាមួយ Derby County ៕