«ក្រុងភ្នំពេញ» ៖ ស្អែកនេះតារាចម្រៀងឱក សុគន្ធកញ្ញា និងចូលរោងការជាមួយអតីតមេកើយរបស់ខ្លួន លោក អ៊ឹង សុខលី ដែលត្រូវជាប្អូនប្រុស ថៅកែហង្សមាស ហើយថ្ងៃនេះដែរក៏មានរូបភាពចេញជាបន្តបន្ទាប់ ដែលបង្ហាញពី ពិធីក្រុងពាលីរោងការរបស់គូស្នេហ៍ល្បីក្នុងពិភពកម្សាន្ត។
បើតាមហ្វេសប៊ុកផេករបស់លោក ណុប បាយ៉ារិទ្ធ បានសរសេរថា ពិធី សូត្រមន្ត ក្រុងពាលី មង្គលការ ហ៊ា អ៊ឹង សុខលី និង ប្អូនស្រី ឱក សុគន្ធកញ្ញា ។
សម្រាប់មង្គលការរបស់ឱក សុគន្ធកញ្ញានឹងត្រូវធ្វើឡើងនៅសណ្ឋាគារសុខាត្រើយម្ខាង នាថ្ងៃស្អែកនេះ ដែលនឹងអញ្ជើញអ្នកមានមុខមាត់ល្បីៗ ជាច្រើនចូលរួម ជាពិសេសអ្នកក្នុងពិភពសិល្បៈតែម្តង៕
ទស្សនារូបភាពដូចខាងក្រោមនេះ៖





