ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនត្រូវបានគេលើកឡើងថា នៅតែបន្តខឹងសម្បារចំពោះលក្ខណ នៃការចាកចេញរបស់ក្លិប Barcelona ពីក្របខណ្ឌ យូហ្វាឆាមពានលីក កាលពីដើមខែនេះ ហើយគាត់ចង់ឲ្យមានការផ្លាស់ប្តូរកើតមានឡើង ។
យោងតាមការបោះពុម្ពផ្សាយរបស់កាសែតអេស្ប៉ាញ Diario GOL បានចុះផ្សាយថា ប្រធានក្រុមក្លិបអ្នកមានបុណ្យ ចង់ឲ្យមានការផ្លាស់ប្តូរ សំខាន់ៗ នៅរដូវកាលនេះ ។
ក្នុងនោះដែរមានកីឡាករចំនួន បីរូបនឹងត្រូវលក់ចេញនារដូវកាលក្តៅនេះ ដើម្បីរំដោះហិរញ្ញវត្ថពីស្ថានភាពលំបាក ហើយបន្តនាំយកកីឡាករថ្មីមក កាន់ទឹកដីអេស្ប៉ាញ ។
កីឡាករ Philippe Coutinho, Ivan Rakitic និង Samuel Umtiti ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដែលត្រូវបានគេលក់ចេញ ។
បច្ចុប្បន្ននេះទិសដៅរបស់ក្លិប Barcelona ចង់បានកីឡាករ Anthony Griezmann របស់ក្លិបអាតេម៉ាឌ្រីដ នាពេលបច្ចុប្បន្ន។ ទោះបីជាយ៉ាងនេះ កីឡាករសញ្ជាតិបារាំងនេះ ធ្លាប់បានប្រកាសថាគាត់នឹងចាកចេញពីក្លិប ហើយតម្លៃខ្លួនរបស់គាត់គឺ £108m ។
ផ្អែកលើកការបោះពុម្ពផ្សាយពីកាសែតខាងលើ Messi ចង់ឲ្យក្លិបនាំយកខ្សែការពារ Joshua Kimmich របស់ក្លិប Bayern Munich ។
ក្នុងនោះដែរ Matthijs de Ligt ក៏កំពុងមានទំនាក់ទំនងជាមួយ Nou Camp ហើយ Messi បានសរសើរចំពោះ Frenkie de Jong ដែលមកកាន់ ទឹកដីអ្នកមានបុណ្យ នឹងរំពឹងថា ខ្សែការពារខាងលើនឹងមកកាន់ទឹកដីអេស្ប៉ាញដូចគ្នា៕