សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បាននាំយកសម្ភារៈសិស្សាចែកជូនដល់សិស្សានុសិស្សចំនួន 209 នាក់ស្ថិតនៅសាលាបថមសិស្សា ពូរ តាំង ក្នុងភូមិពូរតាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ2019 នេះ ដោយសិស្សម្នាក់ៗទទួលបាន កាតាបរៀនមួយ សៀវភៅ 5ក្បាល ខ្មៅដៃ 5ដើម ប៊ិច 3ដើម ជ័រលុប 1 បន្ទាត់ 1 និងសម្លៀកបំពាក់សិក្សាមួយសម្រាប់ ។

នេះជាលើកទី 9 ហើយដែលសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បានចុះចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលខ្វះខាតតាមទីជនបទតាំងពីឆ្នាំ 2016 មក ដែលសកម្មភាពសប្បុរសធម៌នេះចាប់ផ្តើមដំបូងពីសាលាជនបទមួយចំនួនក្នុងខេត្តសៀមរាប ។ លោក ឡាយ គឹមហ៊ុយ ដែលជាអ្នកផ្តួចផ្តើមសកម្មភាពចុះចែកសម្ភារៈសិក្សានេះបានលើកឡើងថា ដំបួងលោកចុះថតទេសភាពតាមទីជនបទហើយក៏ឃើញសិស្សានុសិស្សមានការខ្វះខាតសម្ភារៈសិក្សានិងសម្លៀកបំពាក់សិស្សា លោកក៏បានចំណាយថវិការផ្ទាល់ខ្លួនរបស់លោកដើម្បីទិញសម្ភារៈសិក្សាមួយចំនួននិងរួមមានសម្លៀកបំពាក់និង00ស្បែកជើងចាស់ៗចែកជួនដល់សិស្សានុសិស្សដែលមានការខ្វះខាត ដោយឃើញសម្មភាពនេះសមាជិកសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា ក៏ផ្តើមរួមគំនិតគ្នាចូលរួមក្នុងសកម្មភាពនេះបន្តបន្ទាប់ ។ ថវិការទាំងអស់ភាគច្រើនបានមកសមាជិកមសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា និងរួមចំណែកខ្លះទៀតពី ក្រុមហ៊ុនទេចរណ៍ ទីតាំងសម្តែងសម្រាប់ភ្ញៀវទេសចរណ៍ ការាសលាងរថយន្ត និង ក្រុមហ៊ុនផ្សេងៗទៀត មួយចំនួនទៀតបានពីភ្ញៀវទេសចរណ៍ចិន តៃវ៉ាន់ ម៉ាឡេស៊ី ដែលមានទាំងថវិការនិងសម្ភារៈផ្សេងៗទៀត ។

គួរបញ្ជាក់ដែរថា សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា ធ្វើសម្មភាពសប្បុរសនេះក្នុងគោលបំណង ចូលរួមក្នុងលើកស្ទួយវិស័យអប់រំរបស់រាជរដ្ឋាពិបាល និងផ្តល់ឪកាសដល់សិស្សានុសិស្សតាមទីជនបទមានសម្ភារៈសិស្សាគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយរបស់មាតាបិតាសិស្សផងដែរ ហើយសកម្មភាពសប្បុរសនេះនឹងបន្តស្វែងរកសាលាតាមទីជនបទដើម្បីជួយដល់សិស្សានុសិស្សដែលមានការខ្វះខាត ព្រមទាំងស្វែងរកសប្បុរសជនឧបត្ថម្ភបន្ថែមទៀតដើម្បីអោយបានដល់សិស្សានុសិស្សច្រើនជាងនេះ ៕









