ខ្សែការពារហង្សក្រហមកីឡាករ Van Dijk អាចនឹងចាកចេញពីក្លិបហង្សក្រហមប្រសិនបើក្លិបនេះ មិនឈ្នះយូហ្វាឆាមពានលីក ក្នុងការប្រកួត នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ។
អតីតកីឡាករបាល់អង់គ្លេស Garth Crooks បានជឿជាក់ថាខ្សែការពារសញ្ជាតិហុល្លង់នេះនឹងមិនអាចរងចាំជាមួយពហុកីឡដ្ឋាន Anfield លើកពានរង្វាន់ ដ៏ធំបំផុតនោះទេ។
Van Dijk បានចូលរួមលេងជាមួយហង្សក្រហម ក្នុងតម្លៃខ្លួន ៧៥លានផោន កាលពីខែមករា ឆ្នាំ២០១៨ ហើយទើបតែលោកពានកីឡាករល្អ ប្រចាំឆ្នាំ កាលពីដើមខែនេះ។
លោក Garth Crooks ថាខ្ញុំមានអារម្មណ៍ Van Dijk នឹងមិននៅជាមួយហង្សក្រហមនោះទេ ក៏ព្រោះតែក្លិបនេះអាចនឹងបរាជ័យ ក្នុងការលើកពាន Champions League នារដូវកាលនេះ ហើយ Van Dijk គួរតែទៅលេងជាមួយក្លិបល្អបំផុតលើពិភពលោក៕