Frank Lampard ផ្តាំគ្រូតោខៀវ​កុំខ្វល់ការចាកចេញរបស់ Hazard ទៅកាន់ Real Madrid

0

អតីតកីឡាករតោខៀវ Frank Lampard បានធ្វើការជំរុញ​ឲ្យលោក Maurizio Sarri ត្រូវទុកចិត្តលើកីឡាករវ័យក្មេងរបស់ក្លិប ដោយអាចបំពពេញចន្លោះប្រហោង​ក្រោយការចាកចេញរបស់កីឡាករ Eden Hazard ។​
របាយការណ៍នៅក្នុងប្រទេសបារាំងបានលើកឡើងថា កីឡាករអាយុ ២៨ឆ្នាំ នឹងក្លាយជា​កីឡាករដំបូង​ ក្នុងរដូវកាលទីផ្សារ​បស់អធិរាជស បន្ទាប់ពីក្លិបយក្សអេស្ប៉ាញនេះ បានត្រៀមកញ្ចប់ប្រាក់១០០លានអឺរ៉ូ ដែលស្មើ ៨៦លានផោន ដើម្បីធ្វើកិច្ចព្រមព្រៀង​ជាមួយតោខៀវ ។​
ជាមួយគ្នានេះដែរ Real Madrid កំពុងត្រៀមធ្វើសេចក្តីប្រកាសជាផ្លូវការ ក្រោយ​ការប្រកួតពាន Europa League ដែលបញ្ចប់ក្នុងខែនេះ ។​
ជាមួយការចាកចេញនេះដែរ គ្រូបង្វឹកក្លិប Derby Country ដែលអតីតកាល ជាកីឡាករតោខៀវ បានលើកឡើងថា ទោះការចាកចេញរបស់​កីឡាករបែលហ្សិកប៉ះពាល់ដល់ក្លិបក៏ដោយ ក៏គាត់មានទំនុកចិត្ត ទៅលើ Sarri ថាមានកីឡាករវ័យក្មេងដើម្បីទប់ទល់ នឹងការបាត់បង់កីឡាករឆ្នើមនេះ ។​
ក្នុងនោះដែរ លោក Lampard ក៏បានជំរុញឲ្យតោខៀវ កុំខ្វល់នឹងការផ្ទេរ ឬផ្លាស់ប្តូរកីឡាករធ្វើអ្វី ត្រូវយកចិត្តទុកដាក់ក្នុងការប្រកួតពាន Europa League វគ្គផ្តាច់ព្រ័ត្រជាមួយ កាំភ្លើងធំ Arsenal ៕