Cristiano Ronaldo ត្រូវបានធៀបជាមួយកីឡាករ Zlatan Ibrahimovic ពីសំណាក់គ្រូបង្វឹក Massimiliano Allegri ថាជាកីឡាករដែលស្រេកឃ្លាន នូវជ័យជម្នះ របស់ Juventus ។
ក្រោយផ្លាស់ពី Real Madrid ចូលមកលេងនៅ Juventus នាឆ្នាំ 2018-19 ម្ចាស់ពាន ៥សម័យកាល Ballon d’Or បានបន្ថែមពានមួយទៀត នៅលីគកំពូលអ៊ីតាលី បញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាកិត្តិយសរបស់គាត់។
ជាមួយការឈ្នះពានជាច្រើននៅលើទឹកដីអេស្ប៉ាញ កីឡាករអាយុ ៣៤ឆ្នាំរូបនេះមិនបានបង្ហាញភាពយឺតយ៉ាវ នៅក្នុងទីក្រុង Turin ឡើយ ដោយបានស៊ុតបាល់បញ្ចប់ទី ២១លើក ក្នុងចំណោម ២៨ប្រកួតជូនក្លិប ហើយគ្រូបង្គោលរបស់ក្លិបក៏បានលើកការធៀបរវាង CR7 ជាមួយកីឡាករ ជើងចាស់ Zlatan ដែលស្ថិតក្រោមការដឹកនាំរបស់គាត់នៅ AC Milan ។
លោក Allegri បាននិយាយថា នៅក្នុងចិត្តគំនិតរបស់ Ronaldo គឺខ្លាំងជាងអ្នកដទៃ ជារៀងរាល់ថ្ងៃគាត់បានរកគោលដៅផ្ទាល់ខ្លួន ដែលមានស្រាប់ នៅក្នុងខ្លួន ។ កីឡាករដែលឈ្នះគ្រប់យ៉ាង ក្នុងវ័យ ៣៤ឆ្នាំ វាពិបាកក្នុងការស្វែងរកនូវភាពស្រេកឃ្លានជ័យជម្នះ ហើយមានការប្តេជ្ញាចិត្ត មិនគួរឲ្យជឿ។
គ្រូបង្វឹកខាងលើបានបន្តថា យើងទាំងអស់គ្នាគួររៀនសូត្រពី Ronaldo ហើយខ្ញុំក៏រៀនផងដែរ ក៏ព្រោះតែអ្នកទាំងអស់គ្នាកម្រនឹងមានឱកាសធ្វើការជាមួយ កីឡាករល្អបំផុតរបស់ពិភពលោក។
ក្នុងនោះលោកក៏បានលើកឡើង ថាលោកនៅ Milan មាន Zlatan ដែលជារៀងរាល់ថ្ងៃគាត់តែងតែខឹងសម្បារ ជាមួយអ្វីដែលបានបាត់បង់កន្លងមក ហើយលោកក៏បានប្រាប់ថា បើសិនជាអ្នករាល់គ្នាមានភាពវ័យឆ្លាតដូចគាត់(Zlatan) ទីនេះនឹងមិនមានបញ្ហានោះទេ។ ក្នុងនោះលោកថា លោកបានប្រាប់ Zlatan ត្រូវធ្វើខ្លួនឯង ក្លាយជាគំរូ ព្រោះថាវាជាការលំបាកដែលធ្វើឲ្យកីឡាករផ្សេងទៀតមានកម្រិតដល់ចំណុចនេះ ។
ដោយឡែកសម្រាប់ Ronaldo គឺមានតែភាពសប្បាយរីករាយ ហើយភាពរីករាយរបស់គាត់ គឺគោលដៅឈ្នះ ហើយក្នុងន័យនេះ CR7 គឺល្អ៕