Chris Hughton ត្រូវបានក្លិប Brighton and Hove Albion បណ្តេញចេញពីតំណែង ។ នេះបើតាមការបញ្ជាក់របស់ក្លិបក្នុងលីកកំពូលអង់គ្លេស ។
Chris Hughton បានដឹកនាំក្លិបសត្វរំពេសមុទ្រ ឲ្យឈរជើងពីរឆ្នាំជាប់គ្នា ក្នុងលីគកំពូលអង់គ្លេស ជាលើកដំបូង ប៉ុន្តែ សម្រាប់ឆ្នាំទី២នៃការដឹកនាំនេះ មានភាពទន់ជ្រាយ មិនអាចទទួលយក បាន។
ក្លិប Bighton បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៧ បន្ទាប់ពីបរាជ័យ ក្រោមថ្វីជើង មេឃខៀវក្នុងលទ្ធផល 4-1 កាលពីថ្ងៃអាទិត្យ ក្នុងទឹកដីរបស់ខ្លួន ។
មេធំក្លិបសត្វរំពេ លោក Tony Bloom បានបញ្ជាក់ថា Hughton បានចែកផ្លូវជាមួយក្លិបហើយ ដែលបានបញ្ចប់ដោយលទ្ធផលមិនឈ្នះការប្រកួត ចំនួន ១០ ក្នុងលីកកន្លងមក ៕