Juvetnus តដៃជាមួយ Roma មិនរួចនារាត្រីយប់មិញ (មានវីដេអូ)

0

ស្របពេលដែលខ្លួនមានពិន្ទុ​លើកពាន​លីកកំពូលអ៊ីតាលី​​ជាផ្លូវការ ក្លិបសេះបង្កង់ Juventus បានបណ្តែតបណ្តោយ ដោយការប្រកួត​ចុងក្រោយ មិនសូវបានល្អនោះទេ ពោលគឺមានតែស្មើនិងចាញ់ ។ ជាក់ស្តែងនារាត្រីយប់មិញនេះ ក្លិបសេះបង្កង់ Juventus ធ្វើមិនបានល្អនោះទេ ក្នុងការប្រកួត សប្តាហ៍ទី​៣៦ ដោយចាញ់ម្ចាស់ផ្ទះ Roma ក្នុងលទ្ធផល 2-0 យ៉ាងភ្ញាក់ផ្អើល ។
ទោះបីជាយ៉ាងណានៅសល់ ពីរប្រកួតចុងក្រោយ Juvetnus បន្តចាញ់ ឬស្មើទៀតក៏មិនថ្វីនោះដែរ ។​
បច្ចុប្បន្ន Juventus មានពិន្ទុ ៨៩ ខណៈដែល Napoli មានពិន្ទុ ៧៦ ក្នុងដៃ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖