«ក្រុងភ្នំពេញ» ៖ ក្រោយជោគជ័យបន្តបន្ទាប់ពីទៅលើមុខជំនួញសេវាកម្មរោងការ និងពិធីជប់លៀងផ្សេងៗ លោកអេឡិច ចិន្ត្រា កាន់តែកាក់កបឡើង ដោយបង្ហាញភាពឡូយឆាយតាមរយៈការទិញរថយន្តថ្មី ប្រភេទ BMW X4 ដែលមានតម្លៃខ្ទង់ ១០ម៉ឺនដុល្លារ ។
បើយោងតាមទំព័រហ្វេសប៊ុករបស់លោក អេឡិច ចិន្ត្រា បានសរសេរថា«ស្វាគមន៍សមាជិកថ្មីរបស់ខ្ញុំ , BMW» ។ ចំពោះប្រភេទរថយន្តដែលលោក បានបង្ហោះនេះដែរត្រូវបានគេដឹងថា ជាប្រភេទ BMW X4 ឆ្នាំ២០១៩ ដែលមានតម្លៃលក់នៅកម្ពុជាចន្លោះពី ៩៨០០០ ដុល្លារ ដល់ ១សែនដុល្លារ អាម៉េរិក ។



