Everton ចង់បាន Gomes ជាកីឡាករពេញសិទ្ធរបស់ក្លឹបតែត្រូវប្រឈមុខនឹងគូប្រជែង៣ផ្សេងទៀត

0

កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិប៉ទុយហ្គាល់ Andre Gomes ក្រោយពេលផ្លាស់មកលេងជាមួយនឹង Everton ពីក្លឹប Barcelona ក្នុងលក្ខណ្ឌខ្ចីជើងនៅរដូវកាលនេះមកបានបង្ហាញទំរង់ដ៏ល្អបំផុតក្នុងចំណោមកីឡាករផ្សេងទៀតនៅក្នុងលីកកំពូលអង់គ្លេស។

Goodison Park បានបង្ហាញពីជំហក្នុងការចុះហត្ថលេខាទិញយកកីឡាកររូបនេះជាផ្លូវការពីក្លឹប Barcelona នេះបើយោងតាមការចេញផ្សាយព័ត៌មាននៅក្នុងប្រទេសអង់គ្លេសប៉ុន្តែក៏ជឿជាក់ដែរត្រូវប្រឈមមុខទៅនឹងគូប្រជែងចំនួន៣ផ្សេងទៀតដូចជា Arsenal, RomaនិងInter Milanផងដែរ។

ទោះបីជាយ៉ាងណាក្តី Everton គឺកំពុងមានឱកាសខ្លាំងជាងគេដោយសារតែប្រភពព័ត៌មានដដែលក៏បានអះអាងដែរថាកីឡាករផ្ទាល់មានអារម្មណ៍រីករាយនិងចូលចិត្តខ្លាំងនៅពេលរស់នៅទីនេះជាមួយនឹងក្លឹបបើទោះបីជាក្លឹបផ្សេងៗហាក់បីដូចជាបានដាក់សំណើរល្អៗជាងក្តី៕

ប្រែសម្រួល:Lee