Sanchez សង្ឃឹមថាត្រឡប់ទៅលេងនៅអ៊ីតាលីវិញជាមួយនឹង Inter Milan ខណៈការចចារកំពុងដំណើរការ

0

Alexis Sanchez កំពូលកីឡាករទទួលបានប្រាក់កម្រៃថ្លៃជាងគេប្រចាំក្លឹបបិសាចក្រហម Man United នៅតែបន្តភាពយ៉ាប់យ៉ឺនរបស់ខ្លួននៅឡើយជាមួយនឹងក្លឹបក្រោយពេលដែលបានផ្លាស់មកពីកាំភ្លើងធំ Arsenal ។

កីឡាករខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះមកដល់ពេលចុងក្រោយនេះត្រូវបានគេជឿជាក់ថានឹងអាចត្រឡប់ទៅលេងនៅអ៊ីតាលីវិញជាមួយនឹងក្លឹបយក្ស Inter Milan ទាំងដែលកីឡាករនិងក្លឹបបិសាចក្រហមផងពិតជាចង់ឲ្យកុងត្រានេះធ្វើទៅជោគជ័យ។បិសាចក្រហមMan Unitedត្រូវបង់ប្រាក់កម្រៃរបស់កីឡាកររូបនេះរហូតទៅដល់៥០៥០០០ផោនក្នុងមួយសប្តាហ៍ទាំងដែលកីឡាករមិនអាចរកគ្រាប់បាល់បានច្រើនសោះ។

Sanchez ដែលធ្លាប់ជាកីឡាកររបស់ក្លឹប Udinese រូបនេះមិនត្រឹមតែធ្លាក់ទំរង់លេងខ្លាំងនៅជាមួយនឹងក្លឹបឡើយហើយសូម្បីតែជម្រើសជាតិឈីលីក៏មិនទាន់ធ្វើការកោះហៅកីឡាកររូបនេះឲ្យចូលលេងជម្រើសជាតិវិញដែរ៕

ប្រែសម្រួល៖ Lee