ភ្នំពេញ:លោក អ៊ុំ រាត្រី នឹងត្រូវប្រកាសចូលតំណែង ជាអភិបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ជំនួសលោក សួន បវរ អភិបាលខេត្តចាស់ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីទទួលភាកិច្ចថ្មី។
ពិធីនេះត្រូវបានប្រារពធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ អស់លោក លោកស្រីមន្ត្រី រាជការ មកពីគ្រប់ស្ថាប័នពាក់ពន្ធ័ មន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
គួរបញ្ជាក់ថា លោក អ៊ុំ រាត្រី ដែលត្រូវរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តថ្ងៃនេះ អតីតជា អភិបាលរងខេត្តបន្ទាយមានជ័យស្រាប់ ពុំមែនជាអ្នកមកពីខេត្តផ្សេងឡើយ៕