អតីតអ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Joe Hart មកដល់រដូវក្តៅនេះទំនងជានឹងត្រូវធ្វើការចាកចេញពីក្លឹប Burnley ហើយក្រោយការបង្ហាញខ្លួននៅទីនេះបានតែ២១ប្រកួតប៉ុណ្ណោះ។
ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាទោះបីជាយ៉ាងណាក្តីកីឡាករផ្ទាល់និងក្លឹបនៅមិនទាន់បានបញ្ជាក់ជាផ្លូវការទេប៉ុន្តែ Burnley មិនមានបំណងរក្សាអ្នកចាំទីរូបនេះទេ។
Joe Hart វ័យ៣២ឆ្នាំធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិបាន៧៥ដងទំនងជានឹងត្រូវសល់ឱកាសមួយទៀតប្រសិនបើ Burnley ពិតជាបានសម្រេចចិត្តឲ្យខ្លួនចាកចេញមែននោះ។
Norwich ដែលទើបតែត្រូវបានដឹងលទ្ធផលថានឹងត្រឡប់មកលីកកំពូលអង់គ្លេសវិញនារដូវកាលក្រោយនោះនឹងក្លាយទៅជាអ្នកផ្តល់ឱកាសឲ្យកីឡាករអង់គ្លេសសាជាថ្មី៕
ប្រែសម្រួល:Lee