Man City បារម្ភខ្លាចបាត់បង់ Otamendi ទៅឲ្យ Atletico Madrid

0

កំពូលកីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Atletico Madrid កីឡាករ Diego Godin ត្រូវបានប្រកាសជផ្លូវការហើយថានឹងចាកចេញពីក្លឹបនាចុងបញ្ចប់រដូវកាលនេះដែលជាហេតុធ្វើឲ្យក្លឹបយក្សអេស្បាញមួយនេះចាប់ផ្តើមពិនិត្យមើលលើទីផ្សារកីឡាករដើម្បីជំនួសតំណែងកីឡាកររូបនេះផងដែរ។

គេជឿជាក់ថា Atletico Madrid បានសម្លឹងឃើញខ្សែការពារល្អៗមួយចំនួនហើយប៉ុន្តែក្នុងនោះកីឡាករខ្សែការពារម្នាក់របស់ក្លឹបលោក Pep Guardiola គឺកីឡាករ Nicolas Otamendi គឺកំពុងមានភាពនាំមុខគេសម្រាប់ការដោះដូរនារដូវក្តៅនេះ។

លោកPepមិនចង់បាត់បង់កីឡាករ Otamendi ឡើយទាំងដែលខ្លួនក៏មានខ្សែការពារឆ្នើម៣នាក់ទៀតដែលស្ថិតនៅក្នុងជម្រើសទី១របស់ខ្លួនក្នុងនោះមានដូចជាJohn Stones, Aymeric LaporteនិងEric Garciaផង។

រីឯកីឡាករខ្សែការពារវ័យចំណាស់ដែលកំពុងទទួលបានប្រាក់កម្រៃច្រើនជាងគេរបស់ក្លឹប Kompany វិញនៅមិនទាន់មានព័ត៌មានជាផ្លូវការឡើយអំពីការចាកចេញឬបន្តប៉ុន្តែប្រហែលជាមានលទ្ធភាពក្នុងការបន្តត្រឹមតែរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ៕

ប្រែសម្រួល:Lee