ពីអ្នកចាំទីក្លាយជា នាយកប្រតិបត្តិ Ajax លោក van der Sar fa ថា Matthijs de Ligt នឹងទៅអង់គ្លេសឬអេស្ប៉ាញ​

0

អតីតអ្នកចាំទីជើងខ្លាំងរបស់បិសាចក្រហម Man Utd លោក Edwin van der Sar បានលើកឡើងថា ប្រធានក្រុមរបស់ក្លិប Ajax កីឡាករ Matthijs de Ligt នឹងផ្លាស់ទៅលេងនៅលីកកំពូលអង់គ្លេស ឬ La Liga របស់អេស្ប៉ាញ ។
កីឡាករ De Ligt​ បានក្លាយជាកីឡាករ​កំពូលរបស់អឺរ៉ុប មួយរូប​ក្រោយបានជួយឲ្យ Ajax លេងក្នុងពានរង្វាន់ យូហ្វាឆាមពានលីក ដល់ត្រឹមវគ្គ ៤ក្រុមចុងក្រោយ។


ខ្សែការពារកណ្តាលអាយុ ១៩ឆ្នាំរូបនេះ កំពុងមានទំនាក់ទំនង​ជាមួយក្លិប Barcelona ខណៈដែលមិត្តរួមក្រុមគឺ Frenkie de Jong បានចូលរួមជាផ្លូវការ ជាមួយក្លិបធំអេស្ប៉ាញនេះរួចរាល់ហើយនោះ ។
នាយកប្រតិបត្តិរបស់ក្លិប Ajax លោក Van der Sar បានប្រាប់ Sky Sport Italia ថា ខ្ញុំគិតថា De Ligt នឹងបញ្ចប់ការប្រកួត​ជាមួយ Ajax ហើយ គាត់នៅទីនេះតាំងពីក្មេងហើយវានឹងបញ្ចប់ដោយគាត់ទៅកាន់ក្លិបធំ ហើយខ្ញុំគិតថាគាត់នឹងទៅកាន់លីកកំពូលអង់គ្លេស ឬអេស្ប៉ាញ។​

ដោយឡែកគ្រូបង្វឹក Erik ten Hag ក៏ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ពីក្លិបអាល្លឺម៉ង់ Bayern Munich ផងដែរ៕