«ក្រុងភ្នំពេញ»៖ នាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការបញ្ជាក់ជុំវិញករណីភ្ញាក់ផ្អើល ប្រទះឃើញរំសេវជាច្រើននៅលើទឹកដីខេត្តកំពង់ធំ ជូនដល់សាធារណៈជន ។
នាថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីសមត្ថកិច្ចបានប្រទះឃើញ រំសេវជាច្រើន នៅក្នុងភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
នាយឧត្តមសេនីយ៍ឈុំ សុជាតិ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា « ខ្ញុំសូមបញ្ជាក់ថា ករណីនេះមិនមែនជាភេរវកម្មនោះទេ។ តាមព័ត៌មានបឋមបានឱ្យដឹងថា រំសេវទាំងនោះ គឺក្រុមហ៊ុនរុករករ៉ែស្របច្បាប់នៅតំបន់នេះ បាននាំចូលមក ដើម្បីធ្វើការបំផ្ទុះយករ៉ែរបស់ពួកគេ។ដូច្នេះសូមសាធារណជនជ្រាបជាព័ត៌មាន៕