Christian Eriksen បានលើកឡើងថាសម្រាប់ Spurs ពិតជាមានសំណាងណាស់ បន្ទាប់ពីការស៊ុតបាល់បញ្ចូលទីរបស់ Lucas ចំនួន ៣គ្រាប់ ធានារកកន្លែងកៅអ៊ីផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌយូហ្វាឆាមពានលីក ដោយជួបហង្សក្រហម Liverpool ។
ទោះបីជា Ajax បាននាំមុខ ដោយគ្រាប់បាល់ 2-0 នៅតង់ទី១ ប៉ុន្តែលោក Mauricio Pochettino បានធ្វើសម្រេចតាមរយៈ គ្រាប់បាល់របស់ Lucas ក្នុងរយៈពេល ៤៥នាទីចុងក្រោយ រហូតដល់ទៅ ៣គ្រាប់។
កីឡាករសញ្ជាតិដាណឺម៉ាកខាងលើបានប្រាប់ BT Sport ថា: “វាគឺជាការប្រកួតដ៏គួរឱ្យអស់សំណើចណាស់។ នៅទីបញ្ចប់យើងមានសំណាង។
ខ្ញុំមានអារម្មណ៍ថា សោកស្តាយចំពោះ Ajax ពួកគេលេងបានល្អជាមួយពួកយើងតែចុងក្រោយយើងមានសំណាងណាស់ ដែលអាចរកបាន នូវលទ្ធផលនេះ។ យើងមានអារម្មណ៍ថា យើងមិនចង់ឈរនៅមុខកញ្ចក់ដើម្បីឆ្លុះនោះទេ ប្រសិនបើមិនអាចទៅមុខរួច នៅថ្ងៃនេះ។
កីឡាករខាងលើបានបន្តថា វាមិនមែនជាបច្ចេកទេសអីទេ នៅថ្ងៃនេះ តែវាការប្រកួតដ៏ស្វិតស្វាញ មួយ ហើយ Lucas ជាអ្នកដែលធ្វើឲ្យយើង ឈ្នះ។
គាត់សមជាកីឡាករឆ្នើមប្រចាំរដូវកាល ហើយគាត់នឹងក្លាយជាវិរៈបុរស សង្ឈឹមថានឹងមានរូបចម្លាក់នៅអង់គ្លេស បន្ទាប់ពីរឿងនេះ ។
ការសម្លឹងឆ្ពោះទៅរកការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្លិប Liverpool នៅទីក្រុងម៉ាឌ្រីតគាត់ថា “វានឹងក្លាយជាភាពសប្បាយរីករាយ” ៕