ចប់បណ្តោយ! តោខៀវត្រូវបាន FIFA ហាមមិនឲ្យផ្ទេរកីឡាករ​ពីរលើកក្នុងទីផ្សារដោះដូរ

0

ក្លិបតោខៀវ Chelsea ត្រូវបានហាមឃាត់ក្នុងការផ្ទេរកីឡាករនាទីផ្សារខាងមុខ ដោយ FIFA ដោយបញ្ជាក់ថាក្លិបនៅអង់គ្លេសនេះមិនអាចនាំយក នូវកីឡាករចំណូលថ្មី សម្រាប់ទីផ្សារដោះដូរកីឡាករ ២លើក។​
ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា បានចុះឈ្មោះកីឡាករ​អាយុក្រោម ១៦ឆ្នាំ ក្នុងអំឡុងពេលដែលហាមឃាត់ ប៉ុន្តែក្លិបនៅតែមានការប្តឹងតវា នឹងការសម្រេចចិត្តនេះ។
តោខៀវ​ត្រូវបានគេដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងករណី ២៩នៃបទបញ្ញាតិពាក់ព័ន្ធការផ្ទេរ ដោយរំលោភបំពានចុះឈ្មោះកីឡាករអាយុ ក្រោម ១៨ឆ្នាំ ។
ក្លិបដ៏មានឥទ្ធិពលជាមួយសាច់ប្រាក់នេះ មានចេតនាចង់ប្តឹងពាក់ព័ន្ធរឿងនេះ ប៉ុន្តែត្រូវបាន FIFA ព្រមានដោយមិនឲ្យផ្ទេរកីឡាករ រយៈពេល ទីផ្សារដោះដូរពីរលើក ដែលជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់តោខៀវ​៕