ភ្នាក់ងារកីឡាករកំពូលMino Raiola ត្រូវបានសហព័ន្ធកីឡាអ៊ីតាលីចេញសេចក្តីប្រកាស​ហាមឃាត់៣ខែលើការដោះដូរ

0

កំពូលភ្នាក់ងារដោះដូរកីឡាករ លោក Mino Raiola ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី ចេញសេចក្តីប្រកាសហាមឃាត់មិនឲ្យធ្វើការដោះដូរ រយៈពេល ៣ខែ ។​
Raiola ដែលតំណាង​ឲ្យកីឡាករល្បីៗជាច្រើន ក្នុងនោះមាន កីឡាកររបស់ក្លិប Man Utd លោក Paul Pogba កីឡាករ Marco Verratti របស់ក្លិប Paris Saint-Germain អ្នកចាំទី Gianluigi Donnarumma របស់ក្លិប AC Milan កីឡាករ Matthijs de Ligt របស់ Ajax និងខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្រុម LA Galaxy ។
ទោះបីជាយ៉ាងណាក៏ដោយគាត់ត្រូវបានផ្អាកអស់រយៈពេល 3 ខែដោយគណៈកម្មាធិការត្រួតពិនិត្យកីឡារបស់ សហព័ន្ធបាល់ទាត់អ៊ីតាលី FIGC ទោះបីជាគ្មានហេតុផលណាមួយត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបពីអង្គភាពគ្រប់គ្រង។ ជាមួយគ្នានេះដែរ បងប្អូនជីដូន មួយរបស់ លោក គឺ Vincenzo Raiola ក៏ត្រូវបានហាមឃាត់ពីរខែដែរ ក្នុងរបៀបវិធីដោះដូរកីឡាករនៅលើទឹកដីអ៊ីតាលី ។
អតិថិជនដ៏សំខាន់របស់ Mino Raiola គឺ Pogba ដោយកំពុងមានទំនាក់ទំនង ចាកចេញពី Old Traford ទៅReal Madrid ដែលជា​កីឡាករ​ស្នងតំណែងដ៏មានឥទ្ធិពល​៕