ប្រធានក្លិប Barca ថាមិនចង់និយាយពីអនាគតគ្រូបង្វឹក Valverde នាពេលនេះ​

0

ប្រធានក្លិប Barcelona លោក Josep Maria Bartomeu មិនចង់ពិភាក្សាអំពីអនាគតរបស់លោកគ្រូបង្វឹក Ernesto Valverde បន្ទាប់ពីការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេ។
ក្រុមម្ចាស់ជើងឯក La Liga ត្រូវបានរងបរាជ័យ 4-0 ក្រោមថ្វីជើង​ Liverpool ក្នុងការប្រកួតជើងទីពីរនៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារដោយសរុបលទ្ធផលពីរជើង​ 4-3 ។
គ្រូបង្វឹកក្លិប Barcelona ប្រាកដណាស់នឹងត្រូវរងការរិះគន់ ទោះបីជា​ឈ្នះពាន La Liga ក៏ដោយនោះ ។ ប៉ុន្តែលោក Josep Maria Bartomeu បាននិយាយថា វាមិនមែនជាពេលវេលា​ដើម្បីពិភាក្សាអនាគតរបស់ Valverde ទោះបីជា Barca អាច​ទទួលបានពានមួយទៀត ក្នុងក្របខណ្ឌ Copa del Rey នាថ្ងៃទី​២៥ ខែឧសភា ។
ប្រធានក្លិបខាងលើបានប្រាប់ Movistar+ ថា ឥលូវនេះជារឿងខកចិត្តខ្លាំងណាស់ ដោយសារតែធ្លាក់ចេញពីយូហ្វាឆាមពានលីក។តែអ្វីដែលសំខាន់ ជាងនេះយើងត្រូវតែពង្រឹងស្មារតី ការប្រកួត Copa Del Rey ។ វាថ្ងៃដែលលំបាកសម្រាប់អ្នកគ្រប់គ្នា ប៉ុន្តែត្រូវតែក្រោកឈរឡើង។​