LEONARDO បញ្ចប់កុងត្រា​ជាគ្រូបង្វឹកនៅភ្នំពេញក្រោន​ លើកគ្រូជំនួយកាន់បណ្តោះអាសន្ន

0

លោក LEONARDO VITORINO បានបញ្ចប់កុងត្រា​ជាមួយក្លិបភ្នំពេញក្រោន នាថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០១៨ ដោយក្លិបសំបូរទ្រពនេះ បានតែងតាំង​គ្រូជំនួយឡើងធ្វើជាគ្រូបង្វឹកជាផ្លូវការ​នាថ្ងៃម្សិលមិញ ។​

លោក លីអូណាដូ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «I know you will follow me and support me in the next Club !Thank you so much and we will be together forever !See all of you soon !» ប្រែថា ខ្ញុំដឹងថា​អ្នកនឹងតាមខ្ញុំ ហើយគាំទ្រខ្ញុំនៅក្លិបបន្ទាប់ អរគុណអ្នកច្រើនណាស់ ហើយយើងនៅតែនៅជាមួយគ្នាជារៀងរហូត ជួបគ្នាឆាប់ៗ ។​

សារនេះបានបង្ហាញយ៉ាងច្បាស់ថា លោកបានចាកចេញពីភ្នំពេញក្រោនហើយ ក្រោយដឹកនាំមិនជោគជ័យ នារដូវកាលថ្មីនេះ ហើយក្លិបក៏បានតែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកបណ្តោះអាសន្នក្រោយបញ្ចប់ វគ្គសិក្សា AFC A License ក្នុងពេលថ្មីៗនេះផងដែរ ៕