Franck Ribery ក្លិបនៅអូស្ត្រាលីចង់បានក្រោយបញ្ចប់រដូវកាលនេះជាមួយ Bayern Munich

0

ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich លោក Franck Ribery កំពុងតែបើកទ្វារ​ក្រោយពីមានទំនាក់ទំនង​ជាមួយអតីតកីឡាករ Franck Ribery បច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិប Western Sydney Wanderers របស់អូស្ត្រាលី​។
Ribery នឹងចាកចេញពីក្រុមម្ចាស់ពាន Bundesliga នៅពេលដែលកុងត្រារបស់គាត់ផុតសុពលភាព នាចុងរដូវកាលនេះ ហើយកីឡាករអាយុ ៣៦ឆ្នាំនេះ កំពុងមានទំនាក់ទំនង ទៅកាន់ Western Sydney និង Al Sadd។
Babbel បានប្រាប់សារព័ត៌មានថា Franck Ribery ជាកីឡាករ​មួយរូបដែលខ្ញុំកំពុងចាប់គាត់ ដោយបាននិយាយទៅកាន់កីឡាករនេះថា ប្រសិនបើ អ្នកចង់ក្លាយជា​តារាកំពូល អ្នកត្រូវ​មកកាន់អូស្ត្រាលី ប៉ុន្តែបើចង់បានលុយច្រើនត្រូវធ្វើដំណើរទៅកាន់ កាតា ។ អតីតកីឡាកររូបនេះបានបន្តថា Ribery មិនទាន់បានសម្រេចចិត្តនៅឡើយ ហើយក៏មិនជឿជាក់ថាគាត់នឹងមកកាន់ក្របខណ្ឌ A-League ដែរក៏ព្រោះតែលីកនេះមិនទាន់មានភាព ល្បី។