ការបរាជ័យរបស់ Barcelona ក្រោមថ្វីជើងរបស់ ហង្សក្រហម Liverpool ជាបរាជ័យមួយដែលមិនអាចបំភ្លេចបាន នឹងរឿងឈឺចាប់សម្រាប់ ពួកគេ ។
នេះគឺជាបរាជ័យលក្ខណៈប្រវត្តិសាស្ត្រពី កំពូលទៅកាន់បាតតារាង ហើយក៏ជាបរាជ័យមួយមិនគួរឲ្យជឿក្រោយមាន ៣គ្រាប់ក្នុងដៃសម្រាប់ជើងទី១។
នៅទីនេះ Barcelona គួរតែមានអត្ថប្រយោជន៍ ក៏ព្រោះតែ ហង្សក្រហមបាត់បង់កីឡាករ Mohamed Salah និង Roberto Firmino ដែលមិនបាន លេង។ ម្យ៉ាងវិញទៀត កំហុសធំដែលមិនអាចភ្លេចបាននោះគឺ កីឡាករខ្សែការពារ Jordi Alba បានធ្វើកំហុសជាច្រើនដោយសារតែខ្វះការយល់ដឹង ជាពិសេសសម្រាប់គ្រាប់បាល់ទី៤ តែម្តង។
ហង្សក្រហមសម្រាប់ជើងទី២ មានភាពប្រសើរជាងមុន ប៉ុន្តែផ្ទុយទៅវិញសម្រាប់ Barcelona ជាក្រុមដែលទន់ខ្សោយ ដោយចូលចិត្តបន្ទោសគ្នា នៅលើទីលានសម្រាប់ការប្រកួត។ នៅទីនេះមានរឿងការពិតមួយទៀតគឺគ្រូបង្វឹក Ernesto Valverde ខ្វះនូវសមត្ថភាព ជូនក្រុម ដោយមិនអាច រកដំណោះស្រាយបាន ហើយ .Lionel Messi ក៏ដូចគ្នាដែរ ដោយមិនអាចរកគ្រាប់បាល់បាននៅលើទឹកដី ហង្សក្រហម។
វាជាបរាជ័យជាប្រវត្ដិសាស្ដ្រហើយវានឹងមិនងាយស្រួលសម្រាប់ Barcelona ភ្លេចទេ។