ភ្នំពេញ៖ក្រោយពីផ្ទុះរឿងអាស្រូវស្រីញីជាបន្តបន្ទាប់រួចមកលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទូលថ្វាយព្រះព្រះមហាក្សត្រនៅថ្ងៃទី៨ឧសភានេះសុំដកតំណែងនិងផ្ទេរទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃដើម្បីទទួលភារកិច្ចថ្មី។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានគោរពទូលថ្វាយព្រះមហាក្សត្រស្នើតែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យជំនួស លោក សួន បវរ ផងដែរ៕