វាជាលើកដំបូងហើយរាប់ពីឆ្នាំ ២០១៣ ដែលគ្មានកីឡាករ Lionel Messi និង Cristiano Ronaldo នៅវគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌយូហ្វាឆាមពានលីក។
ក្លិប Barcelona បានចាញ់ការប្រកួតនារាត្រីយប់មិញក្នុងលទ្ធផលពីរជើង 4-3 មានន័យថាជើងទី២ ហង្សក្រហមធ្វើបានសម្រេចក្នុងលទ្ធផល 4-0 ។
ដែលលទ្ធផលនេះបានបង្កការភ្ញាក់ផ្អើល ដែលបញ្ចប់នូវដំណើររបស់ក្លិបកំពូលអឺរ៉ុប ។ ហើយនេះជាលើកដំបូងហើយដែលគ្មានវត្តមានរបស់ Ronaldo ឬ Messi ។
ក្រៅពីនេះនៅមានរឿងចំឡែកមួយទៀតក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup ដោយ Ronaldo និង Messi មិនបានលើកពាន Ballon d’Or ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដោយធ្លាក់ទៅក្នុងដៃ Luka Modric ។
លទ្ធផលឈ្នះខាងលើ បានធ្វើឲ្យហង្សក្រហម ឡើងទៅកក់កៅអ៊ីផ្តាច់ព្រ័ត្រ រងចាំ Ajax ឬ Spurs ដែលប្រកួតនៅរាត្រីយប់នេះ ដោយការប្រកួតផ្តាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី១ មិថុនា ៕