«ក្រុងភ្នំពេញ»៖ ប្រធានបទទឹកភ្លើង បច្ចុប្បន្នកំពុងក្លាយជាប្រធានបទទី១ ដ៏ចាប់អារម្មណ៍សម្រាប់ពលរដ្ឋដែលរស់នៅក្នុងនិងជាយក្រុងភ្នំពេញ ហើយក្នុងនោះ លោកគួច ខេវិន ដែលជាមនុស្សម្នាក់លេចធ្លោម្នាក់ក្នុងចង្កោមសិល្បៈ បានលើកឡើងពីបញ្ហានេះ ខណៈដែលមិត្តភក្តិជនជាតិ សឹង្ហបុរី របស់លោកមកលេងផ្ទះ ។
លោក គួច ខេវិន បានសរសេរនៅលើទំព័រគណនីហ្វេសប៊ុករបស់លោកថា មានមិត្តភក្តិម្នាក់មកពីសឹង្ហបុរីបានខ្ញុំសួរថា : កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយធនធានធម្មជាតិ មានទន្លេទឹកសាបខ្វែងខ្វាត់ដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មាន បឹងបួរ ព្រែក ស្ទឹងរាប់មិនអស់ មានប្រភពទឹកក្រោមដីស្ទើរគ្រប់ទីកន្លែង មានទឹកប្រភពទឹកជ្រោះធំៗ បង្កើតវារីអគ្គីសនីបាន តែហេតុអីបានជាប្រទេសតូចមួយនេះបែរជាខ្វះថាមពលអគ្គីសនី និងខ្វះទឹកស្អាតប្រើប្រាស់ដូច្នេះទៅវិញ ?
លោកបានបន្តសរសេរថា កម្ពុជាកំពុងតែអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ី តើក្រសួងផែនការ ក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹក បានរៀបចំផែនការអភិវឌ្ឍន៍ជាមុន ទៅតាមកំណើន សេដ្ឋកិច្ច កំណើនប្រជាជននៅក្នុងប្រទេសរបស់ខ្លួនដែរឬអត់ ឬមួយក៏ពួករដ្ឋមន្ត្រីទាំងនោះ ដើរមួយជំហ៊ាន គិតមួយចំអាម ?ឬមួយពួកគេជាមន្ត្រីរង់ចាំបញ្ជារ ?
បើដូច្នេះមែនមន្ត្រីទាំងអម្បាលម៉ាននោះហាក់ដូចជាគ្មានសមត្ថភាពទទួលខុសត្រូវអ្វីសូម្បីតែបន្តិចសោះ??? ប្រជាជនជាអ្នកប្រើប្រាស់ អគ្គីសនី ប្រើប្រាស់ទឹក មានលុយសម្រាប់ទិញសោះ ម៉េចក៏ពិបាកជាងសុំគេប្រើ free free យ៉ាងអញ្ចឹង???
ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ម្ចាស់ប្រទេសអច្ចរិយៈមានការខ្មាស់អៀនមិត្តភក្តិបរទេស ដែលបានមកលេងខ្ញុំដល់ផ្ទះ តែត្រូវមកអង្គុយបក់ផ្លិត និងជួយយោងទឹកសម្រាប់ចាក់បង្គន់ទៅវិញ…ហើយខ្មាសអៀនបំផុតត្រង់ពាក្យសម្តីគេថា”មានលុយហើយពិបាកទិញ” តើមានមិត្តៗ ឬក៏រដ្ឋមន្ត្រីក្រសួងណា អាចផ្តល់ចម្លើយ បានហ្អត់ ណ៎??? សូមជួយShareមួយផង?ឬក៏ដូចតែសម្តីមន្ត្រី តែតែ!ស្ករស្ករ! និយាយថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបអាពត អត់ទឹកស្អាត អត់ភ្លើងអគ្គីសនី ម៉េចក៏អាចរស់បាន? ហ្អើយ!!!បើអ៊ីចឹងមែននោះ ??????




