ជនជាតិចិនប្រុសស្រី២​នាក់ចេញប្លន់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន​

0

ភ្នំពេញ​៖​ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ និង​ស្រុក​ត្រាំកក់​ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ ២​នាក់​ នៅ​ស្រុក​ត្រាំកក់​ ពី​បទ​ប្លន់​រថយន្ត​។​
​នៅ​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៩​និង​៣០​នាទី​ លោកស្នងការ​បាន​បញ្ជា​ទៅ​ស្រុក​បាទី​ និង​ស្រុក​ត្រាំកក់​ ដើម្បី​ត្រួតពិនិត្យ​រថយន្ត​ ម៉ាក​Lexus​ XR300​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2P-8959​ ពណ៌​ទឹកមាស​ ត្រូវ​បាន​បាត់​ពី​ភ្នំពេញ​ ក្រោយមក​កម្លាំង​នគរបាល​ស្រុក​ត្រាំកក់​ បាន​ពួនស្ទាក់​ឃាត់​បាន​រថយន្ត​ដូច​ខាងលើ​ ដោយ​ក្នុង​រថយន្ត​មាន​ជនជាតិ​ចិន​ ២​នាក់​ ស្រី​ ១​នាក់​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មាន​ ១-​ឈ្មោះ​ ចាង​ ជី​ន​ស៊ី​ន​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ស្នាក់​នៅ​ភ្នំពេញ​ និង​២-​ឈ្មោះ​ សែ​វ​ ជី​ន​ ភេទ​ស្រី​ អាយុ​ ៣៤​ឆ្នាំ​ ស្នាក់​នៅ​ភ្នំពេញ​ ដកហូត​សម្ភារ​រួម​មាន​ កាំបិត​ចុង​ស្រួច​០១,​ អត្តសញ្ញាណប័ណ្ណ​ចិន​២,​ ទូរសព្ទ​ដៃ​១​គ្រឿង​,​ ប្រាក់​ដុល្លា​ ៣២០​ដុល្លារ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០២​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ កសាង​សំណុំរឿង​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕