Man United ចាប់ផ្តើមទាក់ទង Paulo Dybala តម្លៃ៨៥លានផោនសាជាថ្មី

0

មកដល់ពេលនេះកំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករPaulo Dybalaកំពុងស្ថិតនៅក្នុងស្ថានភាពអនាគតមិនច្បាស់លាស់ឡើយជាមួយនឹងក្លឹបជើងឯកអ៊ីតាលី Juventus ជាពិសេសនៅក្រោយការធ្វើដំណើរមកដល់របស់កំពូលខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7។

ប្រភពព័ត៌មានរបស់អង់គ្លេសបានជឿជាក់ថាជិតមកដល់ចុងបញ្ចប់នៃរដូវកាលនេះក្លឹបបិសាចក្រហម Man United ដែលជាអ្នកគាំទ្រកីឡាកររូបនេះជាយូរណាស់មកហើយនោះបានធ្វើការដាក់សំណើរសាជាថ្មីម្តងទៀតជាមួយនឹងកីឡាកររូបនេះជាមួយនឹងតម្លៃដែលត្រូវបានគេជឿជាក់ថាប្រមាណជា៨៥លាន ផោន។

លទ្ធផលដ៏យ៉ាប់យ៉ឺនរបស់បិសាចក្រហមMan Unitedនាពេលបច្ចុប្បន្នគេជឿជាក់ថាលោកEdwoodនឹងមិនខ្លាចក្នុងការចំណាយដើម្បីកែទំរង់លេងឡើងវិញខណៈដែលក្លឹបត្រូវបានគេមើលឃើញច្បាស់ហើយនឹងត្រូវធ្លាក់ចេញពីTop4ដោយស្វ័យប្រវត្តិបើទោះបីជានៅសល់ការប្រកួតមួយទៀតក្តីសម្រាប់រដូវកាលនេះ៕

ប្រែសម្រួល:Lee