សំណាងល្អហើយ Wenger ធ្លាប់បានបដិសេធ Fulham ដល់ទៅ២ដងមុនកាត់ចេញពីលីកកំពូល

0

មកដល់ពេលនេះក្រុម៣ច្បាស់ហើយដែលនឹងត្រូវកាត់ចេញពីលីកកំពូលអង់គ្លេសដែលក្នុងនោះមានទាំង Fulham ផងដែរ។ក្លឹបនេះបានបណ្តេញចេញលោក Slavisa Jokanovic កាលពីខែវិច្ចិកានេះនិងទាក់បានលោកClaudio Ranieriមកជំនួសតែបណ្តេញចេញសាជាថ្មីកាលពីខែកុម្ភៈម្តងទៀត។

ប្រភពព័ត៌មានរបស់អង់គ្លេសបានសរសេរថាទាំងពីរលើកនៃការបណ្តេញចេញគ្រូបង្វឹកក្លឹប Fulham នេះធ្លាប់បានទាក់ទងអតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger ទាំងពីរលើកប៉ុន្តែត្រូវបានគ្រូបង្វឹកបារាំងរូបនេះបដិសេធទាំងពីរដងដូចគ្នាដែរ។

លោក Wenger ដែលធ្លាប់ដឹកនាំក្លឹបកាំភ្លើងធំដល់ទៅ២២ឆ្នាំបានជួយឲ្យក្លឹប Arsenal លើកពានរង្វាន់កំពូលអង់គ្លេស Premier League ដល់ទៅ៣ដងនិងពានរង្វាន់ FA Cup ដល់ទៅ៧ដងប៉ុន្តែចុងក្រោយដោយសាររងសំពាធពីសំណាក់អ្នកគាំទ្រពេកទើបសម្រេចចិត្តចាកចេញទាំងដែលបច្ចុប្បន្ននៅមិនទាន់បង្ហាញបំណងលេងជាមួយនឹងក្លឹបណាមួយវិញនៅឡើយ៕

ប្រែសម្រួល:Lee