Antonio Conte ថា ៦០ភាគចង់ទៅអ៊ីតាលី ជាមួយក្លិបដែលចង់ឈ្នះពាន

0

អតីតគ្រូបង្វឹកក្លិប Chelsea និង Juventus លោក Antonio Conte បាននិយាយថា វាមានភាគរយ៦០ភាគរយ ដែលគាត់អាចនឹងវិលទៅធ្វើជា គ្រូបង្វឹកក្នុងប្រទេស​អ៊ីតាលីវិញ ។
គ្រូបង្វឹក​អាយុ ៤៩ឆ្នាំរូបនេះ បានរីករាយមួយរដូវកាលនៅតោខៀវ ហើយក៏ត្រូវបានក្លិបសុំធ្វើការស្នើសុំដកចេញ ជាគ្រូបង្វឹក។​​ទោះបីជាយ៉ាងនេះ ក្តី លេចលឺពាក្យចចាមអារ៉ាមថា គាត់ត្រូវបានក្លិបជាច្រើនទាក់ទងក្នុងនោះមាន Juve, Manchester United, Paris Saint-Germain, AC Milan, Inter និង Roma។​
លោក Conte បានលើកឡើងថាគាត់ចង់ទៅកាន់អ៊ីតាលី តែគាត់ចង់បានក្លិបណាដែលមានបំណងចង់ធ្វើការប្រកួតប្រជែងដើម្បីពាន។
ទីនេះវាជាឱកាសល្អដែលខ្ញុំនឹងត្រូវធ្វើជាគ្រូបង្វឹកនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែកំពុងរងចាំមើលក្លិបដែលមានឥទ្ធិពល មហិច្ឆិតាឈ្នះ ជាមួយគោលបំណងរបស់លោក។
លោកថា ៦០ភាគរយគឺទៅអ៊ីតាលី និង៣០ភាគរយ ទៅកាន់ក្លិបផ្សេងៗនៅក្រៅប្រទេស និង ១០ភាគរយទុកពេលរងចាំ៕