គ្រូចចកលឿងថា Jamie Vardy អាចនឹងធ្វើឲ្យ Man City ឈឺចាប់យប់នេះ​

0

អ្នកចាត់ការ​ទូទៅក្រុម Leicester City លោក Brendan Rodgers នឹងគាំទ្រ​ឲ្យ Jamie Vardy វិលចូលការប្រកួតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសវិញ ដើម្បីធ្វើឲ្យ ក្រុមManchester City ឈឺចាប់ក្នុងការការពារ​ពានរដូវកាលនេះ​។​
Pep Guardiola បើសិនជាឈ្នះ Leicester Ciy អាចនឹងវិលត្រលប់ទៅកាន់កំពូល​តារាងវិញ ក្នុងការប្រកួតរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ។​
Rodgers អាចនឹងធ្វើបាននៅក្នុងរាត្រីយប់នេះ ក្រោយ​ឃើញថាអតីតក្លិបដែលលោកធ្លាប់កាន់ គឺហង្សក្រហមមិនលើកពានលីកកំពូល​តាំងពីឆ្នាំ ១៩៩០ ហើយគ្រូបង្វឹកអៀរឡង់ខាងជើងរូបនេះកំពុងមានទំនុកចិត្តយ៉ាងខ្លាំង ទៅលើខ្សែប្រយុទ្ធរបស់ចចក​លឿង នារាត្រីយប់នេះ ។​
Rodgers បានប្រាប់កាសែត UK ថា Vardy បានស៊ុតបាល់បញ្ចូលទី​១៨គ្រាប់នារដូវកាលនេះ នៅពេលដែលរៀបក្រុមមួយលេង​ជាមួយគាត់ អ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគាត់ ។
លោកបានបន្តថា បើសិនជាអ្នកមិនបានដឹងពីគាត់នោះទេ គាត់នឹងធ្វើឲ្យអ្នកឈឺចាប់ ព្រោះតែគាត់ជាអ្នករកគ្រាប់បាល់បាន ហើយប្រសិនបើអ្នក មើលមិនឃើញពីសមត្ថភាពរបស់គាត់ទេ អ្នកនឹងកាន់តែរងនូវការគំរាមកំហែង ព្រោះគាត់ជាខ្សែប្រយុទ្ធកំពូលមួយរូបដែរ ហើយអ្នកត្រូវតែរកវិធី ទប់ទល់នឹងគាត់​។ វាពិតជាអស្ចារ្យ ដែលមានគាត់នៅជាមួយអ្នក ។
Leicester បច្ចុប្បន្នស្ថិតនៅលេខរៀងទី​៩ ហើយអាចនឹងលោតទៅកាន់លេខរៀងទី ៨ បើសិនជាឈ្នះក្នុងការប្រកួតនៅរាត្រីយប់នេះ៕