«ក្រុងភ្នំពេញ» ៖ដើម្បីឲ្យសាកសមជារាជនីសំរាម ដែលត្រូវបានទស្សនិកជនអ្នកគាំទ្រប្រសិទ្ធនាមឲ្យនោះ លីឈី បានបង្ហាញសម្លៀកបំពាក់សំរាម ក្រោយកែច្នៃជិត១ឆ្នាំ យកមកបង្ហាញជូនភ្ញៀវសិល្បករ និងអ្នកជំនួញប្រមាញជា ១០០តុ ក្នុងពិធីមង្គលការដែលធ្វើឡើងនៅ ឌឺព្រេមៀរសែនសុខ កាលពីរាត្រីយប់មិញនេះ ។
ឈុតសំរាម ដែលភរិយាលោក ប៊ុន រតនា យកមកបង្ហាញនោះបានធ្វើឡើងពីសំរាមដែលបោះចោល ក្នុងនោះមានគំរបដបទឹកសុទ្ធ ក្រវិលកំប៉ុង គ្រាប់ផ្លែរីករាយ ទៃដែលបោះចោល ក្រណាត់បោះចោលមួយចំនួន និង រោមសត្វទា ជាដើម ។
ភរិយាថៅកែ S-auto រូបនេះបាននិយាយថា សម្រាប់ឈុតសំរាមនេះ បានប្រើប្រាស់ពេលវេលាកែច្នៃតាំងពីឆ្នាំ ២០១៨ ដោយកែម្តងបន្តិចៗ រហូតបង្ហើយកាលលពីយប់ថ្ងៃទី៤ ខែឧសភា ត្រូវនឹងថ្ងៃចូលរោងទើបបង្ហើយការងាររចនាឈុតសំរាមនេះចេញ យកមកបង្ហាញជូនភ្ញៀវក្នុងពិធីមង្គល ការរបស់ខ្លួន។
ក្រោមក្រសែភ្នែកសិល្បករ និងអ្នកជំនួញជាច្រើន បានលើកការសរសើរចំពោះពិធីមង្គលការគូស្នេហ៍នេះ ដែលបានប្រឹងប្រែងបង្ហាញនូវឈុតឆាកប្លែក ជាមួយវីដេអូរៀបរាប់ពីទឹកចិត្តខាងប្រុស មើលឃើញចំនុចល្អខាងស្រី និងខាងស្រីមើលឃើញចំណុចល្អ ខាងប្រុសទើបសម្រេចចិត្តចាប់ដៃគ្នាធ្វើជាគូស្នេហ៍ ១០០ឆ្នាំ ។ ម្យ៉ាងទៀតនៅបង្ហាញឈុតឆាកភ្លើងប្លែកៗ របស់ក្រុមហ៊ុន NTT Tech ដែលរចនាក្នុងអគារពិធីមង្គលការទាំងមូលដែលញ៉ាំងឲ្យកម្មវិធីនេះ មើលទៅកាន់តែអស្ចារ្យ ៕
ទស្សនាវីដេអូឃ្ល្ិបដូចខាងក្រោមនេះ៖













