ចាប់តាំងពីត្រូវបានបណ្តេញចេញពីបិសាចក្រហម Man United តាំងពីខែធ្នូមកលោក Jose Mourinho នៅមិនទាន់បានសម្រេចចិត្តជាមួយនឹងក្លឹបថ្មីណាមួយនៅឡើយខណៈដែលមកដល់ពេលនេះមានក្លឹប៣ចាប់ផ្តើមប្រកាសប្រជែងនាំយកគ្រូបង្វឹករូបនេះមកធ្វើការជាមួយ។
ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរក្លឹប Celtic ជាក្លឹបចុងក្រោយក្នុងការចូលរួមប្រជែងជាមួយនឹងក្លឹប២ទៀតគឺ Roma និង Lyon ក្នុងការនាំយកគ្រូបង្វឹករូបនេះមកកាន់ពិភពបាល់ទាត់វិញប៉ុន្តែជឿជាក់ថានៅមិនទាន់មានការសម្រេចចិត្តឬបង្ហើបណាមួយពីសំណាក់គ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់រូបនេះនៅឡើយ។
ក្លឹបដែលកំពុងគួរឲ្យចាប់អារម្មណ៍ជាងគេគឺ Roma ដែលថ្មីៗនេះកំពុងទាក់ទាញចំណាប់អារម្មណ៍នៃការវិនិយោគពីមហាសេដ្ឋីកាតាដោយក្នុងនោះក្លឹបបានដាក់សំណើរជាកុងត្រារយៈពេល៣ឆ្នាំសម្រាប់ Mourinho ក្នុងការត្រឡប់មកកាន់អ៊ីតាលីវិញក្រោយបានជួយ Inter Milan លើកពាន Serie A កាលពីគ្រាមុនដែរនោះ៕
ប្រែសម្រួល:Lee