Rio Ferdinand អតីតកីឡាករខ្សែការពារឆ្នើមរបស់ក្លឹបបិសាចក្រហមនិងក្រុមជម្រើសជាតិអង់គ្លេសកំពុងមានឈ្មោះនៅក្នុងបញ្ជីបេក្ខជនមួយក្នុងចំណោមបេក្ខជនជាច្រើនដែល Manchester United កំពុងស្វែងរកមកធ្វើការងារជាប្រធានផ្នែកកីឡាដំបូង។
លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិបបានពិភាក្សាពីជំហររបស់លោក Ferdinand ហើយចង់បញ្ចប់ការណាត់ជួបមុនពេលចាប់ផ្តើមរដូវកាលក្រោយ។
បិសាចក្រហមត្រូវបានគេដឹងថាមានបំណងចង់បានបេក្ខជនម្នាក់ដែលយល់អំពីរបៀបដែលក្លឹបកំពុងដំណើរការច្បាស់លាសខណៈដែល Ferdinand គឺជាមនុស្សម្នាក់ដែលបានចំណាយពេល១២ឆ្នាំកាលនៅជាកីឡាកររបស់ Old Trafford បានធ្វើឲ្យរូបគេក្លាយទៅជាបេក្ខជនដ៏គួរឱ្យចាប់អារម្មណ៍ជាងគេបំផុត៕
ប្រែសម្រួល:Lee