Arsenal ងាកមក Dennis Praet វិញដោយសារមានតម្លៃថោកជាងកីឡាករ Nicolo Barella

0

ការចាកចេញរបស់កីឡាករឆ្នើមស្មោះស្ម័គ្រជាមួយនឹងក្លឹបអស់រយៈពេលជាច្រើនឆ្នាំកីឡាករ Aaron Ramsey ទៅកាន់ក្លឹបជើងឯកអ៊ីតាលី Juventus នាចុងបញ្ចប់រដូវកាលកំពុងធ្វើឲ្យគ្រូបង្វឹកក្លឹបលោក Emery ឈឺក្បាលមិនទាន់សម្រេចចិត្តច្បាស់អំពីកីឡាករសម្រាប់ជំនួសនៅឡើយ។

ក្លឹបមិនមានបំណងចំណាយលុយឡើយសម្រាប់តំណែងនេះដោយសារតែលទ្ធផលតំណែង Top4 ហាក់មិនទាន់ច្បាស់នៅឡើយនោះប៉ុន្តែគេជឿជាក់ថាក្លឹបមានជម្រើស២គឺការប្រមូលយកកីឡាករវ័យក្មេងមកចូលរួមក្លឹបវិញនិងមួយទៀតគឺចំណាយលុយទិញកីឡាករឆ្នើមម្នាក់ដែលមានឈ្មោះថា Nicola Barella ដែលកំពុងលេងនៅអ៊ីតាលីនិងមានតម្លៃខ្លួនប្រមាណជា៤៣លានផោន។

តែចុងក្រោយនេះបើយោងតាមការចេញផ្សាយរបស់Daily Starបានសរសេរថាក្លឹបប្រហែលជាទំនងនឹងងាកមកសម្លឹងមើលកីឡាករDennis Praetរបស់ក្លឹបSampdoriaវិញដោយសារតែតម្លៃខ្លួនរបស់គេគឺមានត្រឹមតែ២១,៥លានផោនប៉ុណ្ណោះ៕

ប្រែសម្រួល:Lee