កីឡាករខ្សែការពារ Eric Bailly របស់ក្រុម Manchester United នឹងខកខានការប្រកួតពីរចុងក្រោយនៅរដូវកាលនេះនិងជាពិសេសពានរង្វាន់អាហ្វ្រិកខាងត្បូង Africa Cup ផងដែរ។
ការអាក់ខាននេះត្រូវបានធ្វើការប្រកាសនៅក្រោយពេលដែលរូបគេបានទទួលរងរបួសជង្គង់កាលពីថ្ងៃអាទិត្យក្នុងលទ្ធផលស្មើ១ស្មើជាមួយក្រុមតោខៀវ Chelsea។ខ្សែការពារអន្តរជាតិកូតឌីវ័រវ័យ២៥ឆ្នាំនេះបានរងរបួសសរសៃពួរជើងក្នុងការប៉ះទង្គិចជាមួយខ្សែបម្រើ Mateo Kovacic របស់ក្រុមតោខៀវនៅក្នុងពាក់កណ្តាលតង់ទី២។
គួរឲ្យដឹងដែរថាBailly ទើបតែត្រូវបានចាប់ផ្តើមលេងនៅក្នុងក្របខ័ណ្ឌ Premier League ឡើងវិញជាលើកដំបូងចាប់តាំងពីថ្ងៃទី៣ខែកុម្ភៈនេះប៉ុណ្ណោះដោយសាររបួស៕
ប្រែសម្រួល:Lee