គ្រូបង្វឹករបស់ក្លិប Paris St Germain លោក Thomas Tuchel បានធ្វើការរិះគន់ចំៗទៅលើកីឡាករ Neymar ក្រោយពីមានបញ្ហាប៉ះទង្គិចគ្នារវាងកីឡាករប្រេស៊ីលរូបនេះជាមួយនិងអ្នកគាំទ្រក្រោយពីក្រុមបារាំងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Rennes ។
PSGដែលបាននាំមុខគ្រាប់បាល់២ទល់នឹង០ទៅហើយក្នុងការប្រកួតតែចុងក្រោយបានទទួលលទ្ធផល២ស្មើទៅវិញនិងបន្ទាប់មកក៏ចាញ់៦ទល់នឹង៥ដោយបាល់ប៉េណាល់ទី។
បន្ទាប់ពីការប្រកួត Neymar បានប៉ះទង្គិចជាមួយនឹងអ្នកគាំទ្រម្នាក់ដែលកំពុងថតពេលដែលកីឡាកររូបនេះដើរឡើងប្រមូលមេដាយរបស់ពួកគេ។
លោក Tuchel បានរិះគន់ថាអ្នកមិនអាចចូលរួមប្រកួតជាមួយអ្នកទស្សនាបានទេបើអ្នកធ្វើបែបនេះ ហើយច្បាស់ណាស់អ្នកមិនគួរធ្វើបែបនេះបានឡើយ។
លោកបានបន្ថែមថាវាមិនងាយស្រួលទេក្នុងការឈានជើងចូលទីលានក្រោយពីបរាជ័យ។ វាពិតជាលំបាកណាស់សម្រាប់ខ្ញុំសម្រាប់អ្នកគ្រប់គ្នាប៉ុន្តែយើងត្រូវតែទទួលយកវាប្រសិនបើយើងចាញ់យើងត្រូវតែបង្ហាញការគោរព៕
ប្រែសម្រួល:Lee