ក្រុម Neymar ចាញ់ Montpellier (មានវីដេអូខ្លី)

0

ក្នុងការប្រកួតសប្តាហ៍ទី​៣៤ របស់ក្លិប Montpellier ស្វាគមន៍ PSG ក្នុងលីកកំពូលបារាំងនារាត្រីយប់មិញ ក្លិបរបស់ Neymar គ្មានលទ្ធភាព យកឈ្នះទៅលើ ម្ចាស់ផ្ទះបានឡើយដូចការលើកឡើយ ។​
បើផ្អែកទៅលើប្រវត្តិនៃការជួបគ្នា ១០លើកចុងក្រោយ ក្លិប Montpellier ឈ្នះ ១ ស្មើ ៣ និងចាញ់ ៦ ដែលជាស្ថិតិមួយល្អប្រសើរ ហើយភាគច្រើន ក្នុងទឹកដី ក្លិបនេះ កម្រចាញ់ ។​
លទ្ធផលជារួមបានបញ្ជាក់ឲ្យឃើញដោយក្លិប Montpellier បានយកឈ្នះទៅលើ PSG តាមរយៈគ្រាប់បាល់ 3-2 ។​ គ្រាប់បាល់របស់ PSG រកបានដំបូងដោយតាមរយៈគ្រាប់បាល់អនហ្គោល​របស់ Ambroise Oyongo នៅនាទី ១២​ ហើយនាទី​២១ ម្ចាស់ផ្ទះរកគ្រាប់បាល់បានវិញ ដោយគ្រាប់បាល់អនហ្គោលរបស់ Presnel Kimpembe ។ថ្វីបើ Angel Di Maria បានរកគ្រាប់បាល់នាំមុខ ម្ចាស់ផ្ទះនៅនាទី ៦២ ប៉ុន្តែនៅនាទី ៨០ , ៨៥ កីឡាករ Andy Delort និង Souleymane Camara ជួយឲ្យ Montpellier ឈ្នះជាស្ថាពរ ក្នុងលទ្ធផល 3-2 ៕
ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖