លោក Fabio Cannavaro បានប្រកាសចាកចេញពីក្លឹបបាល់ទាត់ជាតិរបស់ប្រទេសចិនជាផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់លោក។
គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លិប Guangzhou Evergrande រូបនេះបានដឹកនាំក្រុមចិនចូលរួមក្នុងព្រឹត្តិការណ៍China Cupកាលពីខែមុនប៉ុន្តែលោកបានបដិសេធពីការបន្តអនាគតរបស់លោកជាមួយនឹងការប្រកួតរបស់ជម្រើសជាតិរហូតដល់ចុងខែមេសា។
គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះបានសម្តែងការថ្លែងអំណរគុណចំពោះសមាគមកីឡាបាល់ទាត់ចិននិងក្លិប Guangzhou Evergrande ដែលបានរំពឹងថាគាត់នឹងដឹកនាំក្រុមជម្រើសជាតិនិងក្លិបក្នុងពេលដំណាលគ្នាប៉ុន្តែគាត់នៅតែបដិសេធសំណើរសម្រាប់ហេតុផលគ្រួសាររបស់លោក៕
ប្រែសម្រួល:Lee